(ស្វាយរៀង)៖ នៅថ្ងៃបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក សំ នីតូ ប្រធានគណៈកម្មាធិការបក្សមូលដ្ឋានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយចេក ក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានឃុំស្វាយចេក បានចុះឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
ក្នុងឱកាសនោះ លោក សំ នីតូ បានអំពាវដល់សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នាកុំបីខាន និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កា នៅលើសន្លឹកឆ្នោតជាសម្គាល់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគ។
សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ មានរយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ។
ខេត្តស្វាយរៀង មាន៨ក្រុង/ស្រុក និង៨០ឃុំ/សង្កាត់, មានអាសនៈចំនួន៥អាសនៈ, មានការិយាល័យបោះឆ្នោតចំនួន ៩៨៤ការិយាល័យ, មានគណបក្សនយោបាយចំនួន១៣ ក្នុងចំណោម១៨ ដែលបានចូលរួមប្រគួតប្រជែងក្នុងការរកសម្លេងគាំទ្រ, ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៤១៥,៩១៩នាក់៕