(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ២០២៣ គណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ បានរៀបចំពិធីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រី គន់ គីម សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ និងជាបេក្ខជនតំណាងរាស្ត្រ អណត្តិទី៧ មណ្ឌលឧត្តរមានជ័យ។

ពិធីនេះរៀបចំឡើងនៅស្រុកអន្លង់វែង ដោយមានសមាជិក-សមាជិការ ចូលរួមប្រមាណជិត ១៥០០០​នាក់។

បន្ទាប់ពីកម្មវិធីបិទ​ សមាជិក-សមាជិកាតាមបណ្តាឃុំបានដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតទៅតាមមូលដ្ឋាន រៀងៗខ្លួន ប្រកបដោយភាពសប្បាយរីករាយ ស្និទ្ធស្នាល និងបានបង្ហាញពីការគាំទ្រដល់គណបក្ស ប្រជាជន កម្ពុជាកាន់តែច្រើនថែមទៀត​៕