(កំពង់ឆ្នាំង)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដែលជាថ្ងៃបិទបញ្ចប់ នៃយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ បានចុះរៀបចំក្បួនដង្ហែជាទ្រង់ទ្រាយធំ នៅតាមបណ្ដាភូមិជាច្រើនក្នុងមូលដ្ឋាន ឃុំកោះថ្កូវ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។
លោក ឈាង ចន្ធី អនុប្រធានក្រុមការងារថ្នាក់ខេត្តរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៃថ្ងៃបិទបញ្ចប់ការឃោ សនាចុងក្រោយនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុ ជាក្នុងស្រុកជល់គីរី ដឹកនាំដោយលោក ប៉ោ ហួរ ប្រធានក្រុមការងារថ្នាក់កណ្ដាល លោកស្រី តុង ណារី ប្រធានក្រុមការងារថ្នាក់ខេត្ត និងរូបលោកផ្ទាល់ បានដឹកនាំសមាជិក សមាជិកា ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ និងក្រុមយុវជនផងនោះ សរុបចំនួន១,២៤៥នាក់ តាមមធ្យោបាយរថយន្ត និងម៉ូតូសរុបប្រមាណជិត១០០គ្រឿង បំពាក់ទៅដោយវិឃោសនៈស័ព្ទ បានដង្ហែរក្បួនឃោសនាតាមបណ្ដាភូមិចំនួន១០ក្នុងឃុំកោះថ្កូវ ស្រុកជល់គីរី។
លោកបានឲ្យដឹងទៀតថា ក្នុងការដង្ហែរក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា តាមបណ្ដាភូមិទាំង១០ខាងលើនេះ ក៏មានការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋ ចេញពីផ្ទះមកឈរហែរហមអមតាមដងផ្លូវ ដើម្បីជាកិច្ចស្វាគមន៍ចំពោះក្បួនដង្ហែររបស់គណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនកុះករលាយឡំទៅ និងសម្រែកដ៏មានអត្ថន័យ និងខ្លឹមសារថា ជ័យយោគណបក្សប្រជាជនកម្ពុជាដ៏មហិមា, បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងទទួលបាននូវសុខសន្តិភាព, ការអភិវឌ្ឍ, និងមានលទ្ធិប្រជាធិបតេយ្យពេញបរិបូណ៌។
លោកបញ្ជាក់ទៀតថា ចំពោះស្រុកជល់គីរី តាមការចុះពន្យ ល់ណែនាំដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋរយៈពេលកន្លងមក គឺតាំងពីថ្ងៃចាប់ផ្ដើមបើកយុទ្ធនាការឃោសនារហូតដល់ថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនា នៅថ្ងៃទី២១ ខែកក្កដានេះ លោកមានជំនឿជឿជាក់យ៉ាងមុតមាំថា ប្រជាពលរដ្ឋក្នុងស្រុកជលគីរីទាំងមូល និងអញ្ជើញទៅបោះឆ្នោតគ្រប់ៗគ្នា ដោយបោះឆ្នោតជនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨៕