(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សាទរបក្ខជនទាំងបីរូប ដែលជាប់ជ័យលាភីក្នុងការប្រកួតកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា វគ្គពិសេស»ប្រចាំឆមាស ជំនាន់ទី៦។ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា វគ្គពិសេស»ប្រចាំឆមាស ជំនាន់ទី ៦ ដែលបានបញ្ចប់ការបោះឆ្នោតតាម Facebook សម្តេចតេជោ នៅម៉ោង១រសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ។
យោងតាម Facebook Page ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា បក្ខជនទាំងបីរូប ដែលជាប់ជ័យលាភី ក្នុងការប្រកួតកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» រួមមានចំណាត់ថ្នាក់លេខ១ បានទៅលើបេក្ខនារី ហង្ស ម៉ារិនី តំណាងក្រុមមូលនិធិកម្ពុជា CAC ជ័យលាភីលេខ ១ Top-1! នៃកម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា វគ្គពិសេស ប្រចាំឆមាស ជំនាន់ទី ៦។
វិដេអូដែលទទួលបានចំនួន Like ច្រើនជាងគេ រួមមាន៖
១៖ Video: «ការចែករំលែកសេចក្តីស្រឡាញ់ និង ភាពកក់ក្តៅជូនប្រជាជនក្រីក្រ» ដោយ ហង្ស ម៉ារីនី (Like: 17K)
២៖ Video: «ឈាមខ្ញុំសង្គ្រោះប្រជាជនខ្ញុំ» ដោយ ជា វណ្ណារិទ្ធ (Like: 16K)
២៖ Video: «រឿងពិតនៃជីវិតក្មេងប្រុសម្នាក់» ដោយ ឃឹម សុចន្ទ័វិរៈ (Like: 16K)
សូមបញ្ជាក់ថា នៅថ្ងៃទី៣១ ខែកក្កដាខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់កិត្តិយសប្រគល់ពានរង្វាន់ដល់ បេក្ខជន បេក្ខនារី ជ័យលាភីលេខ១ ដល់លេខ១០។សម្រាប់ការ ប្រកួតប្រជែងក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៦ ដែលជាវគ្គពិសេសនេះ ម្ចាស់ជយលាភីលេខ១ (Top-1) នឹងទទួលបានរង្វាន់ធំម៉ូតូមួយគ្រឿង និងរង្វាន់ផ្សេងៗជាច្រើនទៀត៕