(ខេត្តបាត់ដំបង)៖ លោក មាស វិរិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំដង្ហែក្បួនឃោសនារកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានសមាជិក សមាជិកាចូលរួមសរុបប្រមាណជាង៥០០នាក់។

ក្បួនដង្ហែរនេះ មានការអញ្ជើញចូលរួមពី លោក លឹម តុងហួត និង​អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាត់ដំបង និងសង្កាត់វត្តគរគ្រប់ថ្នាក់ចូលរួមផងដែរ។

ក្បូនឃោសនានេះ ទទួលបានការស្រលាញ់ គាំទ្រស្វាគមន៍យ៉ាងច្រើនកុះករពីបងប្អូនប្រជាពលរដ្ឋ ដោយពួកគាត់បានមកទទួលបានការអបអរសាទរតាមដងផ្លូវ ​ដែលបង្ហាញពីការស្រលាញ់ចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

​លោក មាស វិរិទ្ធ ក្នុងនាមលោក ឡេង ប៉េងឡុង បានមានប្រសាសន៍ថា «សមាជិកម្នាក់ គឺជាសន្លឹកឆ្នោតមួយសន្លឹករបស់គណបក្ស ដូចនេះយើងរួមគ្នាដើម្បីគណបក្សប្រជាជនកម្ពុជាយើងទទួលបានជោគជ័យ សម្រាប់ថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ដើម្បីបន្តដឹកនាំប្រទេសអោយកាន់តែរីកចម្រើន បន្តថែរក្សាសុខសន្តិភាព បន្តការគាំពារសង្គមជូនដល់ប្រជាពលរដ្ឋ សម្រាប់៥ឆ្នាំបន្តទៀត។»

សូមបញ្ជាក់ថា ស្ថានភាពទូទៅក្នុងរយៈពេលល២១ថ្ងៃនៃការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ទាំងផ្នែកសន្តិសុខសុវត្ថិភាព ឥរិយាបថ ក្រមសិលធម៌របស់គណបក្សនានា ដោយគោរពទៅតាមច្បាប់ បទបញ្ជានីតិវិធីនៃការ បោះឆ្នោតក្នុងស្មារតីទទួលខុស និងយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕