(កណ្ដាល)៖ លោក ទិត ចន្ថា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបជុំ នឹងដឹកនាំហែក្បួនយុទ្ធនាការបិទការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ នៅមូលដ្ឋានស្រុកតាំងគោក ដោយមានសមាជិក-សមាជិកា ចូលរួមប្រមាណជាង ៣០០០នាក់។
សមាជិក-សមាជិកាបក្សទាំងអស់ដែលមានវត្តមាននៅក្នុងពិធីសំណោះសំណាលនោះ បានសំដែងការសប្បាយរីករាយ និងមានជំនឿជឿជាក់យ៉ាងមុតមាំចំពោះការដឹកនាំរបស់គណបក្ស និងគាំទ្រយ៉ាងពេញទំហឹងសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់នីតីកាលទី៧ និងអាណត្តិបន្តបន្ទាប់ ព្រមទាំងបានប្រកាសគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេនសម្រាប់អនាគត។
ក្នុងឱកាសនោះដែរលោកលោក ទិត ចន្ថា ក៏បានអំពាវនាវឱ្យសមាជិក-សមាជិកាបក្សទាំងអស់ និងពលរដ្ឋម្ចាស់ឆ្នោត ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ រូបសញ្ញា “ទេវតាបាចផ្កា” ដើម្បីរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍបន្ថែមទៀត ពោលគឺថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង ដើម្បីសុខសន្តិភាព, ការអភិវឌ្ឍ និងប្រជាធិបតេយ្យ៕