(កណ្តាល)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ លោក នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន បានដឹកនាំដង្ហែក្បួនបិទឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ក្នុងភូមិសាស្រ្តសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានបងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណជាង១០០០នាក់។
នៅក្នុងនោះដែរ លោក នុត ពុធដារ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋទាងអស់ ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា គឺ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី១៨។
សមាជិក សមាជិកាទាំងអស់ ប្តេជ្ញាឥតងាករេ គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នាពេលអនាគត៕