(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាម បានរៀបចំពិធីជួមជុំសមាជិកមសមាជិកាបក្សជាង៧០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។

ពិធីនេះក្រោមអធិបតីភាព លោក សៀក សុជាតិ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប។

ក្នុងលោក សៀក សុជាតិ ក៏បានដឹកនាំសមាជិក សមាជិកាបក្សឃុំឬស្សីលក ទទួលអមក្បួនឃោសនាបិទយុទ្ធានាការបោះឆ្នោត ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ផងដែរ។

នៅចំពោះមុខសមាជិក សមាជិកា រាប់រយនាក់លោក សៀក សុជាតិ បានថ្លែងថា ក្នុងនាមក្រុមការងារទាំងអស់ សូមសម្ដែងការគោរពដឹងគុណ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ជូនសមាជិក សមាជិកាបក្សទាំងអស់ នៅក្នុងឃុំឫស្សីលក ស្រុកជីក្រែងយើងនេះ ដែលតែងតែផ្តល់ យុត្តិធម៌ ជំនឿ និងការគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា។ គឺទឹកចិត្ត និងឆន្ទៈ សកម្មភាពដ៏ឧត្តុងឧត្តមនេះហើយ ដែលជាប្រភពកម្លាំងដ៏ធំធេងធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពគ្រប់ គ្រាន់ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងបំរើប្រជាជនប្រកបដោយជោគជយ័។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា លោក សៀក សុជាតិ សូមសម្ដែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនបងប្អូន ជនរួមជាតិ នៅគ្រប់ទិសទីដែលតែងតែផ្ដល់យុត្តិធម៌ ជំនឿ និងការគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជន ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនប្រកបដជោគជ័យជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរ លោកបានលើកឡើងថា រយៈពេលជាង៤៤ឆ្នាំកន្លងទៅនេះ បន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជ សាសន៍ គណបក្សប្រជាជនកម្ពុជា បានផ្សារភ្ជាប់រួមសុខរួមទុក្ខ ជាមួយប្រជាជន ពុះពារឆ្លងកាត់រាល់ឧបសគ្គ ដឹកនាំប្រទេសឱ្យចេញផុត ពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍គ្រប់វិស័យ ប្រកបដោយមោទនភាពជាទីបំផុត។

លោកថា កម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិមួយមានតំបន់ត្រួតត្រាបួនភាគី និងពីទឹកដីដែលមានរចនាសម្ព័ន្ធសង្គមត្រូវបំផ្លាញដល់ឫសគល់ បានប្រែក្លាយជាទឹកដីដែលប្រសូត្រចេញពីប្រជាពលរដ្ឋដែលបានបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលប្រកបដោយភាពត្រឹមត្រូវស្របច្បាប់ និងជាទឹកដីដ៏ស្រស់បំព្រងដែលប្រជាជនបានរស់នៅយ៉ាងសម្បូរសប្បាយ សុខដុមរមនា ក្នុងសន្តិភាព ឯកភាពជាតិ សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ ហើយកំពុងរួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ បន្តយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ដើម្បីកសាង និងការពារមាតុភូមិរបស់ខ្លួន។ នេះគឺជាការផ្លាស់ប្តូរដ៏ធំធេង របស់ព្រះរាជាណាចក្រកម្ពុជា ដែលគណបក្សប្រជាជនកម្ពុជា បាននាំមកជូនប្រជាជន និងជាសច្ចធម៌ ប្រវត្តិសាស្ត្រ ដែលគ្មានជនណា ឬកម្លាំងណាមកបំផ្លិចបំផ្លាញបានឡើយ។

លោកសក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍៕