(តាកែវ)៖ លោក ប៊ិន ឈិន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តតាកែវ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំពិធីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅក្នុងស្រុកបាទី ខេត្តតាកែវ។

ពិធីដង្ហែបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនេះមានសមាជិក-សមាជិការចូលរួមប្រមាណជាង៦ពាន់នាក់។ បន្ទាប់ពីកម្មវិធីបិទ សមាជិក-សមាជិកាតាមបណ្តាលស្រុកក្រុង ឃុំ សង្កាត់ បានដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតទៅតាមមូលដ្ឋានរៀងៗខ្លួន៕