(ភ្នំពេញ)៖ ថ្ងៃនេះ ក្រុមហ៊ុនមេ «Huawei Consumer Business Group» បានប្រកាសអំពីលទ្ធផលហិរញ្ញវត្ថុ ពាក់កណ្តាលឆ្នាំ២០១៦ ដោយចំណូលផ្នែកលក់ស្មាតហ្វូន សម្រាប់ ឆមាសទី១ ក្នុងឆ្នាំ២០១៦ បានកើន ៤១% ធៀបនឹងឆ្នាំមុន គឺកើនដល់ ៧៧.៤ ពាន់លានយាន់ ដែលគិតជាដុល្លារប្រហែល១១.៦១ ពាន់លានដុល្លារ។ សម្រាប់ការបញ្ចេញលក់ស្មាតហ្វូន មានចំនួន៦០.៥៦ លានគ្រឿង គឺកើនឡើង ២៥% បើប្រៀបធៀបឆ្នាំមុន។
តាម IDC ការលក់ចេញស្មាតហ្វូន ទៅកាន់ទីផ្សារអន្តរជាតិ នៅឆមាសទីមួយឆ្នាំ២០១៦ មានការកើនឡើង៣.១% ដែលបង្ហាញពីសន្ទុះដ៏ខ្លាំងរបស់ Huawei ក្នុងវិស័យទីផ្សារឧស្សាហកម្ម។
លោក Richard Yu នាយកប្រតិបត្តិក្រុមហ៊ុនមេ Huawei Consumer Business Group បានថ្លែងថា «យើងបានមើលឃើញពីវិសាលភាព នៃការកើនឡើងយ៉ាងឆាប់រហ័ស ក្នុងវិស័យ ទីផ្សារ ស្មាតហ្វូនជាន់ខ្ពស់ ដូចជាទីផ្សារអឺរ៉ុប និងទីផ្សារប្រទេសជឿនលឿនមួយចំនួនរួមមាន អាហ្វ្រិកខាងជើង អាស៊ីកណ្ដាល និងអាមេរិកឡាទីនជាដើម»។
លោកបន្ដថា «យើងបានបន្តរក្សាលំនឹងកំណើនដ៏រឹងមាំនេះ ជាមួយនឹងទីផ្សារប្រកួតប្រជែងខ្ពស់នៃស្មាតហ្វូន ដែលសបញ្ជាក់ឲ្យឃើញពីការប្ដេជ្ញាចិត្តយូរអង្វែងរបស់ Huawei ចំពោះនវានុវត្តន៍ ការរំពឹងទុកមុន នូវការនិយមរបស់អតិថិជន និងយុទ្ធសាស្ត្រទ្វេមុខ ផ្ដោតលើទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។ ដោយសម្លឹងឆ្ពោះទៅរកអនាគតកាល យើងនឹងបន្តធ្វើការជាមួយដៃគូឧស្សាហកម្មរបស់យើង ដើម្បីផ្ដល់ដល់អតិថិជននូវកម្រិតសេវាកម្ម និងការអភិវឌ្ឍន៍លើផលិតផលថ្មីៗប្រកបដោយ នវានុវត្តន៍ប្រសើរបំផុត និងការអភិវឌ្ឍន៍លើផលិតផលថ្មីៗ ប្រកបដោយនវានុវត្តន៍ដែលមានរួមបញ្ចូលនូវបច្ចេកវិទ្យា គុណភាព និងស្ទីលទាន់សម័យ»។
ការរចនាសម្ព័ន្ធចំណូលដែលសុទិដ្ឋិនិយម ឆ្លុះបញ្ចាំងពីកំណើនឡើងនៃទីផ្សារក្រៅប្រទេស ហួសទីផ្សារក្នុងស្រុក ក្នុងឆមាសទី១ ឆ្នាំ២០១៦ ក្រុមហ៊ុនមេ Huawei Consumer Business Group បានលើកតម្កើង រចនាសម្ព័ន្ធចំណូលដែលសុទិដ្ឋិនិយម បានកំពុងឆ្លុះបញ្ចាំងថា ទីផ្សារអន្តរជាតិ កើនឡើងលឿនជាង ប្រទេសចិន ១.៦ ដង ហើយបើយោងតាម GFK បង្ហាញថាទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ជាសកល សម្រេចបាន ១១.៤% នាបំណាច់ខែឩសភា ឆ្នាំ២០១៦។ ក្នុងចំណោមទីផ្សារស្មាតហ្វូន តម្លៃចន្លោះ៥០០-៦០០ដុល្លារ ទីផ្សារភាគហ៊ុន Huawei បានកើនឡើង ១០% ។
លទ្ធផលដ៏ល្អនេះ ត្រូវបានកត់ត្រានៅក្នុងទីផ្សារស្មាតហ្វូនអឺរ៉ុប និងវាយទម្លុះចូលទីផ្សារជាន់ខ្ពស់។ យោងតាម GFK បង្ហាញថា ទីផ្សារភាគហ៊ុន ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei កើនច្រើនជាង ១៥% ក្នុងប្រទេសអឺរ៉ុបមួយចំនួន ហើយក្នុងទីផ្សារជាន់ខ្ពស់ ដូចជាចក្រភពអង់គ្លេស អាឡឺម៉ង់ និងបារំាង Huawei ទទួលបានជោគជ័យ ក្នុងការវាយទម្លុះយកទីផ្សារជាន់ខ្ពស់នេះផងដែរ។ ចំពោះប្រទេសចំបងៗ ពីអាព្រិចខាងជើង និង ប៉ាស៊ីហ្វិចខាងត្បូង Huawei បានបង្កើនភាគហ៊ុនទី ផ្សារមួយចំនួនទៀត។ ក្នុងប្រទេសអេស៊ីប ទីផ្សារភាគហ៊ុន Huawei បានកើនឡើងច្រើនជាង ២០% ហើយនិងនៅក្នុងប្រទេស នូវែលហ្សេឡង់ ទីផ្សារភាគហ៊ុន Huawei បានកើនឡើងច្រើនជាង ១៥%។
កំណើនខ្លាំងក្លានៃការលក់ គឺជាភាពជោគជ័យក្នុងការមួយបញ្ចូលគ្នា នៃទីផ្សារអាមេរិកឡាទីន និង អាស៊ីកណ្តាល ក្នុងប្រទេសមួយចំនួន ការលក់ចេញស្មាតហ្វូន ពីមានការកើនឡើងទ្វេដង បើធៀបនឹងឆ្នាំមុន។ សម្រាប់ក្នុងប្រទេសចិន Huawei បន្តភាពជាអ្នកនាំមុខគេ ផ្នែកឧស្សាហកម្មជាមួយនឹងទីផ្សារ ភាគហ៊ុន១៨.៦% នេះបើយោងតាម GFK របាយការណ៍ ក្នុងខែមិថុនាកន្លងទៅនេះ៕