(កំពង់ធំ)៖ តាមការគ្រោងទុក ថ្ងៃបិទបញ្ចប់ការឃោសនាបោះឆ្នោត លោក យឹម លាត បេក្ខជនឈរឈ្មោះតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ក្នុងការបោះឆ្នោតនីតិកាលទី៧ និងជាប្រធានក្រុមការងារមូលដ្ឋាន គណបក្សប្រជាជនស្រុកប្រាសាទបល្ល័ង្ក បានដឹកនាំសមាជិក សមាជិកា ចំនួន ៣,០០០នាក់ ដង្ហែក្បួនរកសំឡេងឆ្នោត។

ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅស្ថិតក្នុង ភូមិផ្តៀង ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ក្នុងកម្មវិធីក្បួនដង្ហែនេះ មានការចូលរួមពីសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាទូទាំងស្រុកប្រាសាទបល្ល័ង្ក ដែលក្នុងនោះរួមមាន សមាជិកសមាជិកា ពីឃុំដូង ឃុំក្រយា ឃុំសាលាវិស័យ ឃុំផាន់ញើម ឃុំសាមគ្គី ឃុំទួលគ្រើល ឃុំសាគ្រាម។

ជាចុងក្រោយ លោក យឹម លាត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាដែលតែងជឿជាក់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា៕