(ស្វាយរៀង)៖ នៅថ្ងៃបញ្ចប់ការឃោសនាបោះឆ្នោតលោក ចៅ ភីរិទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានដឹកនាំសមាជិក សមាជិកាដង្ហែក្បួនយុទ្ធនាការឃោសនា រកសំឡេងឆ្នោត ក្នុងឃុំឈើទាលស្រុកស្វាយជ្រុំនៅ ថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៣ ដែលសមាជិកសមាជិកាចូលរួមចំនួន៧៥០នាក់។

លោក ចៅ ភីរិទ្ធ បានថ្លែងថា ដើម្បីសន្តិភាព សុខសុវត្ថិភាព ការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចំរើនមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ បងប្អូនត្រូវជឿជាក់ទៅលើគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាដឹកនាំប្រទេស ដែលសម្តេចតេជោ មានភាពឈ្លាសវៃ ក្នុងការដឹកនាំប្រទេសតាំងពីចំណុចសូន្យប្រែក្លាយប្រទេសឲ្យមានភាពរីកចំរើនគ្រប់វិស័យនិងមានសន្តិភាព មានសេរីភាពពេញលេញ។

លោក ចៅ ភីរិទ្ធ បានបន្តថា ការដង្ហែក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២១ ខែកក្កដា ជាថ្ងៃបញ្ចប់ការបើកយុទ្ធនាការឃោសនា គឺដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល និងបានផ្តាំផ្ញើដល់សមាជិកគណបក្ស និងបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមពិនិត្យ និងត្រៀមអត្តសញ្ញាបណ្ណរបស់ខ្លួន និងឯកសារបម្រើឱ្យការបោះឆ្នោត ឱ្យបានរួចរាល់ ព្រមទាំងបានអំពាវនាវសមាជិកសមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញា «ទេវតាបាចផ្កា» នៅលើសន្លឹកឆ្នោតជាសម្គាល់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីពេលអនាគត  ។

លោកបន្តថា «បើបងប្អូនចង់បានសន្តិភាពការអភិវឌ្ឍន៍ប្រទេសបន្ថែមទៀត សូមបងប្អូនគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺជាការចូលរួមក្នុងការការពារសុខសន្តិភាព ស្ថិរភាពសង្គម និងការពារសមិទ្ធិផលនានា របស់កម្ពុជា ទុកជូនកូនចៅជំនាន់ក្រោយ»

ក្នុងការដង្ហែក្បួនឃោសនារកសំឡេងសន្លឹកឆ្នោតអ្នកចូលរួមគាំទ្រឃោសនាបោះឆ្នោត បានបង្ហាញពីការគាំទ្រគណបក្សប្រជាជនកម្ពុជា ពិសេសបានលើកឡើងពីការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានដឹកនាំអស់រយៈពេលជាង៤០ឆ្នាំមកហើយ៕