(ពោធិ៍សាត់)៖ លោក ខូយ​ រីដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅក្រុងពោធិ៍សាត់ ដោយមានសមាជិកគណបក្សប្រជាជនកម្ពុជា បានចូលរួមដង្ហែ សរុបប្រមាណ១០,៥០០នាក់។

សូមបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ បានរៀបចំពិធីដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត​ ដោយពុំធ្វើការប្រមូលផ្តុំទូទាំងខេត្តនោះទេ​ ពោលគឺធ្វើនៅតាមបណ្តាក្រុង-ស្រុកទាំង០៧ក្នុងខេត្ត ដោយមានរៀបចំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត តាមមូលដ្ឋានរៀងៗខ្លួនផងដែរ៕