(កណ្តាល)៖ ក្នុងថ្ងៃដង្ហែក្បួនបិទសកម្មភាពឃោសនាបោះឆ្នោតថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានដឹកនាំក្បួនឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ក្នុងភូមិសាស្រ្តទូទាំង១៨ឃុំ នៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានសមាជិកសមាជិកា ចូលរួមជាង១០០០នាក់។

នៅក្នុងនោះដែរ លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានណែនាំដល់សមាជិកសមាជិការទាំងអស់ ត្រៀមខ្លួនឲ្យបានល្អដើម្បីទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី១៨។

អរគុណសន្តិភាព! ជយោ! គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង! ប្តេជ្ញាឥតងាករេគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នាពេលអនាគត៕