(កែប)៖ កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកែប និងលោកបណ្ឌិត សោម ពិសិដ្ឋ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែប បានដឹកនាំ សមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណ ១៣ ៧១០នាក់ ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៅខេត្តកែប នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ។
ការហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តកែប នាថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមគាំទ្រយ៉ាងច្រើនកុះករពីប្រជាជននៅខេត្តកែប ក្នុងនោះ យុទ្ធនានេះ មានរថយន្តហែក្បួនចំនួន៣៩៧គ្រឿង និងម៉ូតូ ចំនួន២៩៩២ គ្រឿង និងមានការរាំលេងកម្សាន្តដើម្បីបង្កើនភាពស្និតស្នាលផងដែរ។
ក្នុងឱកាសហែក្បួនឃោសនាបោះឆ្នោតនេះដែរ ថ្នាក់ដឹកនាំទាំងពីរ បានអំពាវនាវប្រជាពលរដ្ឋម្ចាស់ឆ្នោតទាំងអស់ ទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ ដើម្បីរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍបន្ថែមទៀត៕