(ចិន)៖ តំណាងនិស្សិតកម្ពុជា២រូប ចូលរួមកម្មវិធីបោះជំរុំយុវជនអន្តរជាតិ រដូវក្តៅឆ្នាំ២០១៦ មានរយៈពេល១០ថ្ងៃ នៅប្រទេសចិន។ តំណាងនិស្សិតកម្ពុជា២រូបនោះ រួមមាន លោក អ៊ុ វុទ្ធទី និស្សិត ថ្នាក់អនុបណ្ឌិត ផ្នែកសេដ្ឋកិច្ចរ៉ែ នៅសាកល វិទ្យាល័យភូគព្ភវិទ្យាសាស្រ្តទីក្រុងប៉េកាំង ជាមន្ត្រីមកពីក្រសួងរ៉ែ និងថាមពល និង ជា ប្រធាននិស្សិតខ្មែរប្រចាំរដ្ឋធានីប៉េកាំង រីឯ លោកហុង ហេងទ្រី ជានិស្សិតសិក្សាថ្នាក់ អនុបណ្ឌិតវិស្វករអគ្គិសនី ជាន់ខ្ពស់សិក្សា នៅសាកលវិទ្យាល័យទូរគមនាគមន៍រដ្ឋ ធានីប៉េកាំង និងជាមន្ត្រីមកពីអគ្គិសនីកម្ពុជា ជាអនុប្រធាននិស្សិតខ្មែរប្រចាំរដ្ឋធានីប៉េកាំង។
កម្មវិធីបោះជំរុំយុវជនអន្តរជាតិសម្រាប់រដូវក្តៅឆ្នាំ២០១៦ ក្នុងដំណើរ ទស្សនកិច្ច វិថីផ្លូវសូត្រ តាមតំបន់សមុទ្រ ក្រោមចំណងជើងថា «អនាគតថ្នាក់ដឹកនាំ និងឯកអគ្គរដ្ឋទូតវ័យក្មេង»។ កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណង ឈ្វេងយល់ពីគោលនយោបាយ “ខ្សែក្រវាត់ មួយ ផ្លូវមួយ” បានប្រព្រឹត្តទៅរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់២៨ ខែកក្កដា ឆ្នាំ២០១៦ ធ្វើដំណើរទស្សនកិច្ច៣ខេត្ត ៦ទីក្រុង ដូចជា ខេត្ត Zhejeang ទីក្រុង Ningbo ខេត្ត Fujian ទីក្រុង Fuzhou ទីក្រុង Xiamen និងទីក្រុង Quanhou ខេត្ត Guangdong ទីក្រុង Shenzhen និងទីក្រុង Guanzhou មាននិស្សិតចូលរួម ៥០រូបមក ពី៣៥ប្រទេស។
កម្មវិធីនេះរៀបចំដោយសហព័ន្ធយុវជន ចិនប្រចាំរដ្ឋធានីប៉េកាំង សហការជាមួយ សហព័ន្ធយុវជនចិន តាមខេត្តពាក់ព័ន្ធ ដោយយកចិត្តទុកដាក់ និងរៀបចំទទួល បានជោគជ័យ។ ដំណើរទស្សនកិច្ចនេះ និស្សិតចូលរួម បែងចែកជា៣ក្រុម ធ្វើរបាយការណ៍ប្រចាំ ថ្ងៃ ក្នុងរយៈទស្សនកិច្ច ទី១-ការសម្តែង សិល្បៈប្រពៃណីជាតិ ២និង៣-ជ្រើសរើស ប្រធានបទសម្រាប់ធ្វើបទបង្ហាញពាក់ព័ន្ធ គោលនយោបាយ ”ខ្សែក្រវាត់មួយផ្លូវមួយ” ។ ក្នុងនោះនិស្សិតកម្ពុជា ហុង ហេងទ្រី ត្រូវ បានគាំទ្រធ្វើជាប្រធានក្រុមទី២ សម្រប សម្រួលការងារក្រុម ។
និស្សិតចូលរួមបានឈ្វេងយល់ គោលនយោបាយវិថីសូត្រ កាន់តែទូលំទូលាយ ព្រមទាំងបានឃើញការអភិវឌ្ឍន៍ របស់ប្រទេសចិន តាមតំបន់នីមួយៗ មានការ ជឿនលឿនគួរឲ្យស្ងើចសរសើរ និងបាន យល់ដឹងពីទំនៀមទម្លាប់អរិយធម៌ វប្បធម៌ ម្ហូបអាហារតាមតំបន់នីមួយៗ ដោយភ្ជាប់ទំនាក់ទំនង ជាមួយនិស្សិតមកពីបណ្តា ប្រទេសផ្សេង ពិសេសទំនាក់ទំនងជាមួយ និស្សិតចិនផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ និស្សិតកម្ពុជា បានថ្លែងអំណរគុណចំពោះសហភាព សហព័ន្ធយុវជនចិន ប្រចាំរដ្ឋធានីប៉េកាំង រៀបចំកម្មវិធី និងថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោហ៊ុន សែនជាប្រមុខ រក្សាទំនាក់ទំនង ល្អជាមួយរដ្ឋាភិបាលចិនរហូតមក ។
ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចរយៈ ពេល១១ថ្ងៃ និស្សិតខែ្មរទាំង២រូបសម្តែង ចំណាប់អាម្មណ៍ថា ទស្សនកិច្ចសិក្សាក្នុង តំបន់សេដ្ឋកិច្ចពិសេសរបស់ចិន នៅកំពង់ ផែធំៗជាបន្តុំការ នាំចេញ នាំចូលទំនិញតាម កប៉ាល់ ដឹកជញ្ជូនទៅកាន់តំបន់អាស៊ី និង សហគមន៍អឺរ៉ុបជាដើម៕