(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ចាប ភក្តី សមាជិគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា ប្រធានក្រុមការងារចុះជួយឃុំច្រេស ស្រុកចន្ទ្រា បានដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំច្រេសប្រមាណ៦៥០នាក់ ក្នុងនោះមានរថយន្តតូចធំ២៦គ្រឿង និងម៉ូតូ១០០គ្រឿង បិទវគ្គយុទ្ឋនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត និតិកាលទី៧នៅ មូលដ្ឋាននេះ។
នៅក្នុងពីធីនេះផងដែរ លោកបានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាបក្សឃុំច្រេសទាំងអស់ ដែលបានចំណាយពេលវេលាចូលរូមនាពេលនេះ និងសូមសមាជិក និងប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ រូបទេវតាបាចផ្កាជាសម្គាល់។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្ត្តិទី៧ មានរយៈពេល ២១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង៕