(កណ្ដាល)៖ លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ និងលោកគ្រូ អ្នកគ្រូ បានប្ដេជ្ញាថា នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នាដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនទៅមុខជាលំដាប់ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីផងដែរ។

លោក ចាន់ សារិន និងលោកគ្រូ អ្នកគ្រូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ព្រោះមានតែសម្ដេចតេជោទេ ដែលជាអគ្គមគ្គុទេសឯក ដឹកនាំប្រទេសជាតិពីបាតដៃទទេ មកស្គាល់រសជាតិសន្តិភាព ការអភិវឌ្ឍ រីកចម្រើន រួមសុខទុក្ខជាមួយប្រជាពលរដ្ឋ ដោះស្រាយរាល់បញ្ហារបស់ពលរដ្ឋ និងយកចិត្តទុកដាក់ ជួយដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ មានសម្ដេចមានសន្តិភាព មានការអភិវឌ្ឍឥតឈប់ឈរ។

សូមអញ្ជើញទស្សនាការលើកឡើងរបស់លោកនាយក និងលោកគ្រូ អ្នកគ្រូ ដូចតទៅ៖