(កំពង់ចាម)៖ ដូចការគ្រងទុក ថ្ងៃបិទបញ្ចប់ការឃោសនាបោះឆ្នោតលោក យឹម ឆៃលី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម, លោក ហោ ណាំហុង សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងលោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម បានដឹកនាំសមាជិក សមាជិកា ចំនួន ៥,០០០នាក់ ដង្ហែក្បួនរកសំឡេងឆ្នោតក្នុងក្រុងកំពង់ចាម។
ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅទីធ្លាសួនច្បារមុខសាលាខេត្តកំពង់ចាម។
លោក លី សុវណ្ណ បានឲ្យដឹងទៀតថា សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាក្នុងក្រុងកំពង់ចាម ដែលបានចូលរួមដង្ហែ ក្នុងយុទ្ធនាការឃោសនា នាពេលនេះ មានចំនួនសរុប ៥,០០០នាក់ មកពី៤សង្កាត់ គឺសង្កាត់បឹងកុក សង្កាត់កំពង់ចាម សង្កាត់វាលវង់ និងសង្កាត់សំបួរមាស និងមានរថយន្តតុបតែងលម្អរ ចំនួន ១៥គ្រឿង រថយន្តតូចចំនួន ១៥៥គ្រឿង ម៉ូតូចំនួន ៤,៤៥០គ្រឿង ផាសអេប ចំនួន ២២គ្រឿង និងឧបករណ៍បំពងសម្លេងចំនួន ៣៤គ្រឿង៕