(ភ្នំពេញ)៖ លោកស្ រីស៊ូ អ៊ីសាស់ ហៅ រ៉ហ្វីអះ អាយុ៦៨ឆ្នាំ ជាខ្មែរឥស្លាមមួយរូប បានប្ដេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីផងដែរ។

លោកស្រីបានថ្លែងអះអាងថា លោកស្រីគាំទ្រ និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារាល់ៗអាណត្តិទាំងអស់មិនដែលខានម្ដងណាឡើយ ព្រោះលោកស្រីទទួលបានការផ្ដាំផ្ញើរពីស្វាមីគឺលោក សុះ ស្លៃម៉ាន ហៅស្លេះ ដែលធ្លាប់ស្គាល់សម្ដេចតេជោច្បាស់ និងធ្លាប់ដណ្តើមបង្កងជាមួយសម្តេចតេជោកាលពីនៅតូច បានផ្ដាំផ្ញើតកូនតចៅ ត្រូវគាំទ្រសម្ដេចតេជោ និងគ្រួសារត្រកូលហ៊ុនជារៀងរហូតដល់ថ្ងៃស្លាប់។

លោកស្រីបន្តថា បានគុណសម្ដេចតេជោ ទើបស្រុកទេសបានសុខសានត្រាន្ត មានសុខសន្តិភាព មានសិទ្ធិសេរីភាពខាងជំនឿសាសនាពេញលេញ រស់នៅសុខស្រួល រកទទួលទានមានបានយ៉ាងងាយស្រួល គ្មានភិតគ្មានភ័យ អ្វីទាំងអស់ ឃើញតែរីកចម្រើនឡើងពីកម្រិតមួយទៅកម្រិតមួយទៀត ដូច្នេះហើយលោកស្រីមើលឃើញថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ជាក្ដីសង្ឃឹម និងផ្ញើជីវិតរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ប្រៀបបាននឹងឪពុកម្ដាយកូនរស់នៅជាមួយគ្នាយ៉ាងដូច្នេះដែរ និងខ្វះមិនបានឡើយ។

លោកស្រីសូមអំពាវនាវដល់ជនរួមជាតិទាំងអស់មិនថា បងប្អូនខ្មែរ បងប្អូនខ្មែរឥស្លាម និងគ្រប់និកាយសាសនាទាំងអស់ កុំភ្លេចទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដើម្បីបានសម្ដេចតេជោជានាយករដ្ឋមន្ត្រី ដ៏ល្អរបស់យើងបន្តទៀត និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី ពេញដោយសមត្ថភាពរបស់យើងទាំងអស់គ្នា។

សូមអញ្ជើញទស្សនាការប្រសាសន៍ដែលក្ដុកក្ដួលចេញពីចិត្តរបស់លោកស្រីស៊ូ អ៊ីសាស់ ហៅ រ៉ហ្វីអះដូចតទៅ៖