(ព្រៃវែង)៖ លោក វង្ស ពិសេន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយសមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅស្រុកពារាំង មុនចេញក្បួនដង្ហែគណបក្សបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ។
នៅចំពោះមុខអង្គពិធី លោក វង្ស ពិសេន បានថ្លែងរម្លឹកពីគុណបំណាច់ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះមាតុភូមិ និងប្រជាជនកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, សង្រ្គោះអាយុជីវិតប្រជាជន ពីជ្រោះមរណៈនៃជំងឺកូវីដ-១៩ រក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។
លោកបានគូសបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលស្វែងរកសន្តិភាព និងការពារបានសន្តិភាព ដូច្នេះសូមប្រជាពលរដ្ឋទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ប៕