(ភ្នំពេញ)៖ ដើម្បីផ្ដល់ភាពងាយស្រួល ដល់អតិថិជនក្នុការជាវ ក៏ដូចជាទទួលទាន «The Pizza Company» បានធ្វើការបើកសម្ពោធ សាខាថ្មីមួយទៀត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយ ផ្លូវសហពន្ធ័រុស្ស៊ី មុខអាកាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ខាងកើតរង្វង់មូលចោមចៅ ចំងាយ៤០០ម៉ែត្រ។ ដឹភីហ្សាខមផេនីចោមចៅ ជាភោជនីយដ្ឋាន បែបភូមិគ្រឹះថ្មីសន្លាងដំបូងបង្អស់ ក្នុងចំណោមទាំង ២០សាខា។

«The Pizza Company» ជាប្រភេទហាង ដែលត្រូវបានរៀបចំឡើង តាមរចនាបទបែបអ៉ីតាលីទាំងផ្នែកខាងក្នុង និងក្រៅ។ អាចឲ្យអតិថិជន អាចទទួលទានបណ្ដើរគយគន់ទេសភាព ដ៏រស់រវើក និងសួនច្បារទឹកធ្លាក់យ៉ាងស្រស់ស្អាតទៀតផង។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺមានកន្លែងសម្រាប់កុមារលេងកំសាន្ដ និងចំណតយានយន្ដ ដ៏ធំទូលាយផងដែរ។

លោក ទេព វីរៈ អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Express Food Group (EFG) បានឲ្យដឹងថា នេះជាហាងដ៏ប្រណិត ដែលស្ថិតក្នុងភូមិគ្រឹះទូលាយដំបូងបង្អស់ របស់ «ដឹភីហ្សាខមផេនី» ទាំងទីតាំងដែលជាច្រកចេញចូល ដ៏សំខាន់បំផុត នៃទីក្រុងភ្នំពេញ រចនាបទតុបតែង របស់ហាងនេះ ផ្តល់នូវសេចក្តីសោមនស្សរីករាយ របស់ក្រុមហ៊ុន(EFG) ក្នុងការផ្តល់ដល់អតិថិជន នូវរសជាតិ និងភាពដ៏ប្រពៃបំផុត ក្នុងការទទួលទានភីហ្សា ដែលប្រកបដោយរសជាតិ និងគុណភាពដាច់គេ។

អ្វីដែលកាន់តែពិសេស ពីហាង «The Pizza Company» សាខាថ្នីនោះ គឺមានកម្មវិធីពិសេសៗដូចជា ទទួលបានរង្វាន់ផ្តល់ជូនដ៏អស្ចារ្យ និងដ៏ជាទីពេញចិត្តរបស់អតិថិជន ដោយគ្រាន់តែថតរូបភាព របស់អ្នក រួមគ្រួសារឬមិត្តភក្ដិរបស់អ្នក ហើយប្រាប់ពីកន្លែង ដែលអ្នកកំពុងស្ថិតនៅ បង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក(Facebook) តែប៉ុណ្ណោះ។ ជាពិសេសជាងនេះទៅទៀត រាល់ការចំណាយចាប់ពី ១៥ដុល្លាឡើងទៅ លោកអ្នកនឹងមានឱកាសបង្វិលកង់ ផ្សងសំណាង ដើម្បីទទួលរង្វាន់ដ៏ច្រើនសន្ធាប់ជាច្រើនទៀត។

សូមជម្រាបដែរថា បច្ចុប្បន្ននេះភោជនីយដ្ឋាន «The Pizza Company» មានចំនួន២១ហាង រួមមានភីហ្សាសាខាបាត់ដំបង, សាខាក្រុងព្រះសីហនុ, សាខាក្រុងតាខ្មៅ, សាខាក្រុងសៀមរាប, សាខាផ្សារទំនើមសូរិយា, សាខាកាល់ម៉ែត, សាខាស្តាតចាស់, សាខាមុនីវង្ស,សាខាវិមានទិព្វ, សាខាមាត់ទន្លេ, សាខាកម្ពុជាក្រោម, សាខាអ៊ែតវ៉ូត, សាខាសកលវិទ្យាល័យPPIU, សាខាស្ទឹងមានជ័យ, សាខាធីខេអាវេនញូទួលគោក, សាខាផ្សារទំនើបអ៉ីអនម៉ល, សាខាម៉ៅសេទុង, សាខាវត្តសន្សំកុសល, សាខាសាមគ្គី, សាខាបឹងកេងកង រួមនឹង ដឹផីហ្សាសាខាចោមចៅ៕