(ភ្នំពេញ)៖ ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌសែនសុខ បានដឹកនាំសមាជិក សមាជិកា ប្រមាណជិត ៣ពាន់នាក់ ដង្ហែក្បួនឃោសនាស្វែងរកសំឡេងឆ្នោត ពីកោះពេជ្ររហូតបន្តដង្ហែជុំវិញមូលដ្ឋានខណ្ឌសែនសុខ។
ក្នុងនោះក៏មានការចូលរួមពី លោក ម៉ូវ ម៉ានិត ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌសែនសុខផងដែរ។
សូមជម្រាបថា កំលុងពេលនៃការឃោសនារកសម្លេងឆ្នោតចំនួន២០ថ្ងៃមកនេះ លោក ម៉ម ប៊ុនហេង បានដឹកនាំសមាជិក ចុះផ្សព្វផ្សាយគោលនយោបាយបក្ស និងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ គ.ជ.ប ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ អាជីករលក់ដូរតាមផ្សារ បុគ្គលិកក្រុមហ៊ុននានា នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ៕