(ភ្នំពេញ)៖ យ៉ាងហោចណាស់មានសមាជិកក្រុមប្រឆាំងចំនួន២១នាក់ទៀត ត្រូវបានមេធាវីគណបក្សប្រជាជនកម្ពុជា តំណាងដោយលោក គី តិច បានដាក់ពាក្យប្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពីករណីញុះញង់ឲ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត និងធ្វើឲ្យខូចសន្លឹកឆ្នោត។
ឈ្មោះបុគ្គលទាំងនោះ ត្រូវបានប្តឹងទៅ CEC (គឃ.សប) ក្នុងជំហានទី២ ក្នុងរួមមាន៖
១៖ ឈ្មោះ នូ សុធា (ព្រះសង្ឃ) កើតថ្ងៃទី០៦ ខែមីនា ឆ្នាំ១៩៦៦
២៖ ឈ្មោះ សាដាត សាម៉ាតធី ភេទប្រុស កើតថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៨០
៣៖ ឈ្មោះ ឈុន វាន ភេទប្រុស កើតថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៨៩
៤៖ ឈ្មោះ អូន ពៅ ហៅ ករុណា ពៅ ភេទប្រុស កើតថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៨៧
៥៖ ឈ្មោះ សេង រតនា ហៅ ទិត្យ សេងរតនា ភេទប្រុស កើតថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧២
៦៖ ឈ្មោះ ម៉ោញ សារ៉ាត់ ភេទប្រុស កើតថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៦៥
៧៖ ឈ្មោះ ថន ស្តើង ហៅ ថាន សាឌឿ ភេទប្រុស កើតថ្ងៃទី១០ ខែមករា ឆ្នាំ១៩៨៣
៨៖ ឈ្មោះ ហៃ វណ្ណា ភេទប្រុស កើតថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៨៦
៩៖ ឈ្មោះ សុត ស៊ីឡូត ហៅ Ah Song Ha ភេទប្រុស
១០៖ ឈ្មោះ ហេង គឹមឡាយ (ព្រះសង្ឃ) កើតថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៤
១១៖ ឈ្មោះ ង៉ា រឿង ហៅ ឃុន ដេត ភេទប្រុស កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩១
១២៖ ឈ្មោះ លួន សុវ៉ាត ហៅ លួន សាវ៉ាត (ព្រះសង្ឃ) ឆ្នាំ១៩៧៨
១៣៖ ឈ្មោះ ផន ផាន់ណា ភេទប្រុស កើតថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៧៩
១៤៖ ឈ្មោះ ប៉ែន ប៊ុនថន ភេទប្រុស កើតថ្ងៃទី០១ ខែមេសា ឆ្នាំ១៩៨១
១៥៖ ឈ្មោះ សែម សម្បត្តិ ភេទប្រុស កើតថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៨៧
១៦៖ ឈ្មោះ ខាត់ សំណាង ភេទស្រី កើតថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៨៨
១៧៖ ឈ្មោះ សួង នាគព័ន្ធ ភេទប្រុស កើតថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៩០
១៨៖ ឈ្មោះ ឡេង សុធារី ភេទស្រី កើតថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៣
១៩៖ ឈ្មោះ ស សុខេម ហៅ ស សុខុម ភេទប្រុស កើតថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៨០
២០៖ ឈ្មោះ ម៉ាត់ វណ្ណនី ភេទប្រុស កើតថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៩២
២១៖ ឈ្មោះ ឆាំ សុភាន់ ភេទប្រុស កើតថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៧៩។
សូមបញ្ជាក់ថា បន្ទាប់ពីបរាជ័យ ក្នុងការញុះញង់ឱ្យប្រជាពលរដ្ឋ មិនទៅបោះឆ្នោត មេក្រុមប្រឆាំងក្រៅច្បាប់ ទណ្ឌិត សម រង្ស៉ី ដែលតុលាការកាត់ទោសក្នុងបទល្មើសផ្សេងៗជាច្រើនករណី នាថ្មីៗនេះ បានដាក់ចេញនូវយុទ្ធនាការថ្មី ដែលញុះញង់ឱ្យប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត។
យោងតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។ បទល្មើសនេះត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀតឡើយ។
គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក៏បានសម្រេចលើករណី ទណ្ឌិត សម រង្ស៉ី រួមទាំងមេដឹកនាំក្រុមប្រឆាំងជ្រុលនិយម ១៨នាក់ផ្សេងទៀត ដោយពិន័យប្រាក់ពី១០ ទៅ ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតពី១០-២៥ឆ្នាំផងដែរ៕