(ក្រចេះ)៖ លោក យក់ ប៊ុនណា សមាជិកគណ:កម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុកចិត្របុរី និងលោក ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណ:កម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារមូលដ្ឋានចុះជួយក្រុងក្រចេះ នៅព្រឹកថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន១០០០០នាក់ នៅក្រុងក្រចេះ ដង្ហែក្បូនបិទយុទ្ធនាការឃោសនារកសម្លេងឆ្នោតដើម្បីបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ដែលជាថ្ងៃឃោសនាស្វែងរកសំឡេងឆ្នោតជាថ្ងៃចុងក្រោយ។

ពិធីបីទយុទ្ធនាការឃោសនាបោះឆ្នោះ ធ្វើឡើងនៅសួនកុមារ ស្ថិតនៅក្រុងក្រចេ ដែលសមាជិកកណបក្យប្រជាជនកម្ពុជា១០០០០នាក់ មកពីស្រុកចិត្របុរី និងក្រុងក្រចេះ ចេញដំណើរររួមគ្នា ដើម្បីបិទយុទ្ធនាការឃោសនារកសម្លេងឆ្នោត។

ក្នុងការហែក្បូនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ បានប្រព្រឹត្តទៅតាមរដ្ឋបាលស្រុករបស់ខ្លួនយ៉ាងអធិកអធមតាមរថយន្ដតូច ធំ ម៉ូតូជាច្រើនគ្រឿង ដោយមានការលាយឡំសម្លេង ឃោសនសព្វ និងសម្រែកឃោសនា។

សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលជាង២០ថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕