(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានរៀបចំពិធីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា  សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ។

ពិធីនេះរៀបចំឡើងនៅស្រុកមេមត់ ដោយមានសមាជិក-សមាជិការចូលរួមប្រមាណជិត ២ម៉ឺន​នាក់។

បន្ទាប់ពីកម្មវិធីបិទ​ សមាជិក-សមាជិកាតាមបណ្តាឃុំបានដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតទៅតាមមូលដ្ឋានរៀងៗខ្លួន៕