(ថៃ)៖ លោក ឈុំ ឧត្តម អតីតមេដឹកនាំជាន់ខ្ពស់គណបក្សប្រឆាំង ប្រចាំខេត្តឆៈឈើងសៅ ប្រទេសថៃ បានអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យគ្រប់ៗគ្នា ហើយកុំគូសបំផ្លាញសន្លឹកឆ្នោតចោលតាមការញុះញង់របស់ទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិ៣ជំនាន់។
លោក ឈុំ ឧត្តម បានអះអាងថា ជាច្រើនឆ្នាំដែលលោកបានលង់ខ្លួនជឿងប់ងល់ជាមួយបក្សប្រឆាំង និងជនក្បត់ជាតិ៣ជំនាន់ បន្សល់តែការឈឺចាប់ និងអស់លុយអស់កាក់ គ្មានផលប្រយោជន៍អ្វីសោះឡើយ សម្រាប់ជាតិមាតុភូមិ។
ថ្លែងចេញពីប្រទេសថៃ អតីតមេដឹកនាំជាន់ខ្ពស់បក្សប្រឆាំងរូប សូមអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីគាំទ្រឲ្យសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត។
ខាងក្រោមនេះជាការថ្លែងអំពាវនាវរបស់លោក ឈុំ ឧត្តម៖