(តង់ហ្សានៀ)៖ ផ្នែកដ៏ធំមួយនៃស្លាបយន្តហោះ ដែលត្រូវបានរកឃើញកាលពីពេលថ្មីៗនេះនៅប្រទេសតង់ហ្សានៀ ទំនងជាបានមកពីយន្តហោះម៉ាឡេស៊ី MH370 ដែលបានបាត់ដំណឹងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០១៤ នោះហើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CNN នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០១៦។
សម្រាប់ស្លាបនោះផងដែរ ត្រូវបានរកឃើញនៅកោះ Pemba ក្នុងដែនមហាសមុទ្រឥណ្ឌា ក្បែរប្រទេស តង់ហ្សានៀ កាលពីចុងខែមិថុនា ហើយរហូតមកដល់ចុងខែកក្កដានេះទើបក្រុមជំនាញអាចសន្និដ្ឋានថា វាទំនងជាបានមកពីយន្តហោះ Boeing 777 ដែលពាក់ស្លាក MH370 របស់ប្រទេសម៉ាឡេស៊ីនោះឡើយ។
យ៉ាងណាក៏ដោយវាត្រូវបាន អាជ្ញាធរអូស្ត្រាលីយកមកធ្វើការត្រួតពិនិត្យរកការពិតហើយ ដោយលទ្ធផល ជាផ្លូវការនឹងមានការចេញផ្សាយនៅពេលឆាប់ៗនេះ៕