(បាត់ដំបង)៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារ លោក ឡេង ប៉េងឡុង និងលោក មាស វិរិទ្ធ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានក្រុងបាត់ដំបងបានចុះជួបសួរសុខទុក្ខសមាជិក និងប្រជាពលរដ្ឋនៅមូលដ្ឋានសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រុមការងារនោះមាន លោក លឹម តុងហួត ព្រមទាំងលោកក្រុមការងារបក្សនៅមូលដ្ឋានសង្កាត់ទាំងពីរផងដែរ។

ក្រៅពីសួរសុខទុក្ខក្រុមការងារបានរំលឹកបន្ថែមពីឯកសារភ្ជាប់ដែលត្រូវតែយកទៅជាប់ខ្លួនដើម្បីអាចបោះឆ្នោតបាន ៖ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឯ.អ ជាដើម។ ល។