(ភ្នំពេញ)៖ ប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា បានអំពាវនាវដល់សមាជិក សមាជិកា របស់ខ្លួន នៅគ្រប់ក្រុង/ស្រុក/ខណ្ឌ ទូទាំងរាជធានី/ខេត្ត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខិតជិតមកដល់ហើយ ដោយស្របជាមួយព្រះរាជអំពាវនាវរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រធានក្រុមប្រឹក្សាភិបាល ប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា សូមអំពាវនាវដល់សមាជិក សមាជិកា គ្រប់ក្រុង/ស្រុក/ខណ្ឌ ទូទាំងរាជធានី/ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដោយប្រើសិទ្ធិជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីរក្សាការពារ នូវសេចក្តីសុខសន្តិភាព ការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យ ( ម៉្យាងទៀតកំពុងបានផ្តល់សិទ្ធិសេរីភាព ខាងជំនឿសាសនា និងផ្តល់នូវសុខដុមនីយកម្មសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក៕

ខាងក្រោមនេះជាសេចក្តីអំពាវនាវរបស់ ប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា៖