(ភ្នំពេញ)៖ លោក ឆាត រីឆាតសុន (Richardson) ជាជនជនជាតិអាមេរិកកាំងសញ្ជាតិខ្មែរ បានចេញវីដេអូមួយ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
លោក ឆាត រីឆាតសុន បានបង្ហាញអំពីការគាំទ្ររបស់ខ្លួនចំពោះគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាបន្តបន្ទាប់រហូតមក៕
ខាងក្រោមនេះជាវីដេអូរបស់ លោក ឆាត រីឆាតសុន៖