Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីតួកគី ប្រាប់មន្ត្រីអាមេរិក​ដែល​រិះគន់​លោក ឲ្យ​គិតតែពីរឿងផ្ទៃ​ក្នុងខ្លួន​ឯង​វិញទៅ​

30-07-2016 11:11

(អង់ការ៉ា)៖ ឆ្លើយតបចំពោះពាក្យរិះគន់ និងការព្រួយបារម្ភមួយចំនួនពី មន្ត្រីរដ្ឋាភិបាលប្រទេសនានា ជាពិសេសសហរដ្ឋអាមេរិក ដែលថាការចាប់ឃុំមន្ត្រីរដ្ឋាភិបាលនិងយោធាតួកគី កំពុងបង្កឲ្យមានផល ប៉ះពាល់ដល់ទំនាក់ទំនង នៃប្រទេសទាំងពីរនោះប្រធានាធិបតីលោក Recep Tayyip Erdogan បាន វាយបកវិញថា សូមគិតតែពីរឿងខ្លួនឯង ហើយសម្លឹងមើល អំពើខ្លួនឯងវិញទៅ។ នេះបើតាមការចេញ ផ្សាយដោយ Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០១៦។

ការឆ្លើយតបរបស់លោក Erdogan បានធ្វើឡើងបន្ទាប់ពីអគ្គមេបញ្ជាការ អាមេរិកប្រចាំតំបន់ភូមិភាគ កណ្តាល បានលើកឡើងដោយចំអកមួយ ទៅកាន់ទៅរបស់រដ្ឋាភិបាលតួកគី ហើយថាការចាប់ឃុំទាហាន តួកគីរាប់ពាន់នាក់បែបនេះ នឹងបំផ្លាញដល់ទំនាក់ទំនង ទ្វេរភាគីរវាងយោធាអាមេរិក-តួកគី។ លោក Erdogan បានសង្កត់ធ្ងន់ថា មិនមែនមនុស្សតែម្នាក់ ដូច្នេះអាចមកអះអាងថា ខ្លួនឯងតំណាងឲ្យសហភាព អឺរ៉ុប និងប្រទេសលោកខាងលិចទាំងមូលបាននោះឡើយ។

នៅក្នុងកិច្ចប្រជុំដដែលនោះដែរ នាយករដ្ឋមន្ត្រីតួកគីលោក Binali Yildirim បាននិយាយថា បច្ចុប្បន្ន យោធាតួកគីបានសម្រេចក្នុងការ ផ្លាស់ប្តូរកងកម្លាំងយោធា ដែលពាក់ព័ន្ធទៅនឹងលោក Fethullah Gulen ដែលរដ្ឋាភិបាលចោទថាជាមេខ្លោង នៃរដ្ឋប្រហារនោះអស់ហើយ។ បន្ថែមពីនេះទៀត ប្រធានាធិបតី តួកគី បានប្រកាសថានឹងមិនយកទុក្ខទោសចំពោះប្រជាជន ដែលមានការប្រឆាំង ចំពោះរូបលោកនោះឡើយ ព្រោះលោកកំពុងសិក្សាពីការរួបរួមជាតិឡើងវិញ៕