(ព្រះសីហនុ)៖ លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ដោយមានការចូលរួមពីក្រុមប្រឹក្សាសង្កាត់លេខ២ មេភូមិ និងតំណាងក្រុមហ៊ុនទទួលការ ចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងផ្លូវបេតុង០១ខ្សែប្រវែង១១៤ម៉ែត្រ ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

ប្រជាពលរដ្ឋនៅភូមិ៣ សង្កាត់លេខ២ បានលើកឡើងថា គាត់សប្បាយចិត្តរីករាយដែលថ្នាក់ដឹកនាំ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានគិតគូរ ធ្វើផ្លូវបេតុងមួយខ្សែមានប្រវែង ១១៤ ម៉ែត្រដែលជាសមិទ្ធផលថ្មី គាត់ពេញចិត្ត និងរីករាយយ៉ាងខ្លាំង ព្រោះស្រួលរធ្វើដំណើរលែងពិបាកងាយស្រួលធ្វើដំណើរបានដោយសុវត្ថិភាព។

ក្នុងឱកាសចុះពិនិត្យនោះ លោក ឃាង ភារម្យ បានសំណូមពរប្រជាពលរដ្ឋ សូមជួយថែរក្សាផ្លូវបេតុងថ្មី បើមានគ្រោះ មានថ្មជួយសម្អាតគ្នា កុំប្រកាន់គ្នារួមគ្នាសម្អាតឱ្យបានស្អាត ដើម្បីឲ្យផ្លូវបេតុងថ្មីនេះប្រើប្រាស់បានគង់វង្សយូរអង្វែង។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ បានផ្តាច់ជ្ញារចិត្តយ៉ាងមុតមាំថា នៅថ្ងៃទី២៣ ខែកក្ដដាខាងមុខនេះ ក្នុងនាមជាពលរដ្ឋគំរូ គ្រប់អាយុបោះឆ្នោត ពួកយើងនឹងទៅចូលរួមបោះឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកតព្វកិច្ចប្រជាពលរដ្ឋល្អ (ពលរដ្ឋម្នាក់ សន្លឹកឆ្នោតមួយសន្លឹក) និងហើយជ្រើរើសមេដឹកនាំត្រឹមត្រូវ ធ្វើឲ្យប្រទេសមានការអភិវឌ្ឍន៍ រុងរឿង សុខសន្តិភាពពេញតទៅមុខទៀត៕