(ព្រះសីហនុ)៖ លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាល ចុះមូលដ្ឋានស្រុកស្រែអំបិល ខេត្តកោះកុង និងភរិយា បានដង្ហែរទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត នៅស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានអញ្ជើញចូលរួមសមាជិកសមាជិការ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត។

លោកឧត្តមនាវីទោ លី ហួត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២៣នេះថា ទៀនព្រះវស្សាត្រូវបានវេរប្រគេនព្រះសង្ឃជារៀងរាល់ឆ្នាំ គឺក្នុងមួយឆ្នាំធ្វើតែម្ដង តាមពុទ្ធបញ្ញត្តិហើយព្រះភិក្ខុសង្ឃ បានគង់ចាំព្រះវស្សាគ្រប់៣ខែ ទើបមានសិទ្ធិទទួលកឋិនអំពីពុទ្ធបរិស័ទ ដែលបាននាំយកមកប្រគេនពីគ្រប់ទិសទី។ ការចូលព្រះវស្សាក្នុងន័យការពារទប់ស្កាត់ ការនិមន្តទៅកាន់ទីឆ្ងាយផ្សេងៗ ព្រោះក្នុងរដូវខែនេះមានភ្លៀងធ្លាក់ជោគជាំ ធ្វើឲ្យព្រះសង្ឃពិបាកក្នុងការចេញទៅបិណ្ឌបាត។

ពិធីប្រគេនទៀនចំណាំងព្រះវស្សានេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០២៣កន្លងទៅ ក្នុងឱកាសលោកបានចុះទៅរៀបចំដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ដំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ ហើយពិធីប្រគេនទៀន ចំណាំងព្រះវស្សានេះ បានប្រព្រឹត្តតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយថ្នាក់ដឹកនាំបានធ្វើការអុជទៀនធូបបូជាសុំសេចក្តីសុខ និងធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងវេរប្រគេននូវទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃ ជាព្រះចៅអធិការវត្តទាំង៥វត្ត ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

ពិធីប្រគេនទៀនចំណាំងព្រះវស្សានេះ បានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយថ្នាក់ដឹកនាំបានធ្វើការអុជទៀនធូបបូជាសុំសេចក្តីសុខ និងធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងវេរប្រគេននូវទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃ ជាព្រះចៅអធិការវត្តទាំង៥វត្ត ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

លោកបានបញ្ជាក់ឲ្យដឹងថា ពិធីប្រគេនទេយ្យទាន បច្ច័យនិងទៀនព្រះវស្សា ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង នាពេលនេះមានចំនួន៥វត្តរួមមាន៖ វត្តមាគារ៌គីរី ស្រែអំបិល វត្តមាគារ៌គីរីភ្នំខ្លុង វត្តទ័ពជាង វត្តស្ទឹងពង្រូ វត្តដងពែង ហើយទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាដល់វត្តទាំង៥ ក្នុងមួយវត្តៗទទួលបានទៀនព្រះវស្សា០១គូ ប្រគេនមួយវត្តបច្ច័យ១លាន ២០ម៉ឺនរៀលផងដែរ៕