(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្ដជួបសំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវជូនបងប្អូនសមាជិកបក្ស នៅឃុំគំរូ២ទីតាំង ភូមិអណ្តូងខ្លុង និងភូមិគំរូ ២០០នាក់, ភូមិផ្សារថ្មី និងភូមិឯកភាព ១០០នាក់, ឃុំថ្មពួក ២ទីតាំង ភូមិអ្នកតា ១០០នាក់ និងភូមិទស្សិណ ១០០នាក់, ឃុំភូមិថ្មី ភូមិរលំជ្រៃ១៦០នាក់ សរុប៦៦០នាក់។
លោក អ៊ុំ រាត្រី បានលើកឡើងថា ក្នុងនាមជាសមាជិកដែលមានគុណភាពរបស់គណបក្ស យើងត្រូវទៅបោះឆ្នោតទាំងអស់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនដែលមានលេខរៀងទី១៨ នៅខាងស្ដាំដៃ ក្រោមគេនៃសន្លឹកឆ្នោត ដើម្បីបង្ហាញពីការសាមគ្គីគ្នា និងរួមគ្នាជាធ្លុងមួយ ក្នុងការកសាង ការពារ និងរកក្សាសុខសន្តិភាព ឲ្យនៅគង់វង្សជាអមត។
លោក អ៊ុំ រាត្រី ក៏បានប្រកាសគាំទ្រសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខជននាយករដ្ឋមន្ត្រី និងបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត ដោយបានបញ្ជាក់បន្ថែមថា បោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតឲ្យខ្លួនឯង ដូចច្នេះនៅពេលគណបក្សប្រជាជនទទួលបានជ័យជំនះ យើងទាំងអស់គ្នា ក៏ទទួលបានជ័យជំនះដែរ។
ទន្ទឹមគ្នានេះ លោក អ៊ុំ រាត្រី បានជម្រាបអំពីមូលហេតុ ដែលបងប្អូនប្រជាពលរដ្ឋ ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ គឺក្នុងកាលៈទេសៈនេះ មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការថែរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលធ្វើឲ្យប្រជាជនមានជីវភាពរីកចម្រើន។
ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី ក៏បានពាំនាំនៅការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់សុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ដោយបានថែរក្សានៅសុខសន្តិភាព ស្ថេរភាពនយោបាយរហូតមកដល់ពេលនេះ។
លើសពីនោះទៀត លោក អ៊ុំ រាត្រី បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កុំបីអាក់ខានឡើយ៕