(ត្បូងឃ្មុំ)៖ លោក ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកអូររាំងឪ និងជាអនុប្រធានក្តុមការងារចុះមូលដ្ឋានឃុំព្រះធាតុ បានលើកឡើងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ប្រៀបបានទៅហ្នឹងការបោះឆ្នោតជូនខ្លួនឯង ព្រោះថាគណបក្សប្រជាជនកម្ពុជា បានកើតឡើងដោយសារប្រជាជន រស់នៅជាមួយប្រជាជន មិនដែលរត់ចោលប្រជាជន និងធ្វើគ្រប់បែបយ៉ាង ដើម្បីផលប្រយោជន៍របស់ប្រជាជន និងជាតិមាតុភូមិ។

នការលើកឡើងរបស់លោក ខ្វៃ អាទិត្យា បានធ្វើឡើងនៅក្នុងការអញ្ជើញចូលរួមជាមួយ លោក ឡេង ជីវិន អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំព្រះធាតុ រួមទាំង សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋាន នៃនាយកដ្ឋានព័ត៌មានភូមិសាស្រ្ត ក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ សមាជិក សមាជិក យុវជន នៃគណបក្សមូលដ្ឋានឃុំព្រះធាតុ ដើម្បីជួបសំណេះសំណាល ផ្សព្វផ្សាយគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងបង្រៀនគូសសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ ចំនួនជាង២០០នាក់ នៅភូមិគីឡូ២៧ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោក ខ្វៃ អាទិត្យា បានបញ្ជាក់ដែរថា ដើម្បីបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ យើងត្រូវទៅចូលរួមបោះឆ្នោតឱនយបានគ្រប់ៗគ្នា ដើម្បីជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលរៀបចំឡើង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

លោកបានបន្ថែមថាការបោះឆ្នោតជូនគណបក្សជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ដើម្បីធានាបាននូវសុខសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសជាតិ សម្បូររុងរឿង ឆ្ពោះទៅជាប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានបង្ហាញពីសេចក្តីពេញចិត្ត និងគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា រួមទាំងបញ្ជាក់ពីការចូលរួមបោះឆ្នោត គ្រប់ៗគ្នា ព្រោះជាជម្រើសដ៏ល្អ និងត្រឹមត្រូវបំផុតដើម្បីចូលរួមថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍកសាងសមិទ្ធផលនានាថ្មីៗបន្ថែមទៀត៕