(ភ្នំពេញ)៖ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ បានវាយកម្ទេចចោលទូហ្គេមចំនួន២១ទូ ក្រោយពីកម្លាំងសមត្ថកិច្ច ធ្វើការដកហូតនៅតាមមូលដ្ឋាន នាពេលកន្លងទៅ។

យុទ្ធនាការវាយកម្ទេចទូហ្គេមទាំងនេះ បានធ្វើឡើង ក្រោមការដឹកនាំពីលោក បុិល កុសល អភិបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង អធិការខណ្ឌ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួនទៀត។

អភិបាលខណ្ឌសែនសុខ បានបញ្ជាក់ថា នេះជាលោកទី២ហើយដែលអាជ្ញាធរខណ្ឌ បានធ្វើពិធីវាយកម្ទេចទូហ្គេម។

លោក បុិល កុសល បានជំរុញទៅកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរតាមមូលដ្ឋាន ត្រូវធ្វើការតាមដានជាប្រចាំ ដើម្បីចុះបង្ក្រាបទីតាំងហ្គេមទាំងនេះ ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ។

ជាមួយគ្នានេះ លោកបានសំណូមពរឲ្យក្មួយៗសិស្សានុសិស្សខំប្រឹងរៀងសូត្រ កុំយកពេលវេលាដ៏មានតម្លៃនេះ​ ទៅលេងហ្គេមមិនចូលសាលា៕