(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធខេត្តកំពង់ស្ពឺ បានលើកឡើងដោយសង្កត់ធ្ងន់ថា យើងជាកំលាំងប្រដាប់អាវុធ ត្រូវការពារ ដាច់ខាត ផលប្រយោជន៏ របស់ប្រជាពលរដ្ឋ ធានារាល់បញ្ហាអសន្តិសុខ ក្នុងមូលដ្ឋានដែលគ្រប់គ្រង ដោយមេបញ្ជាការមូលដ្ឋានផ្ទាល់ ហើយត្រូវក្តាប់រាល់កង្វល់ពី ពលរដ្ឋតាមមូលដ្ឋាន ក្តាប់រាល់បញ្ហាក្រុមក្មេងទំនើង ជនបង្កអសន្តិសុខក្នុងមូលដ្ឋាន នាំពលរដ្ឋភយ័ខ្លាចគ្រប់រូបភាព។
លោកឧត្តមសេនីយ៏ត្រី ជូ សារុន លើកឡើងបែបនេះ ខណៈលោកបានចូលរួមនៅក្នុង កិច្ចប្រជុំត្រួតពិនិត្យការងារការពារសន្តិសុខ និងផ្សព្វផ្សាយសភាពការណ៏ថ្មីៗ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ដោយមានការចូលរួមពី មេបញ្ជាការក្រុង ស្រុក ស្នាក់ការសន្តិសុខ មន្ទីរជំនាញ នាយទាហាន នាយទាហានរង ចំណុះ បញ្ជាការដ្ឋានទាំងអស់។
លោកមេបញ្ជាការដដែលបានបន្តថា នៅពេលចុះប្រត្តិបត្តការនៅតាមមូលដ្ឋាន មិនត្រូវយកផលប្រយោជន៏ផ្ទាល់ខ្លួន មកអនុវត្តក្នុងពេលបំពេញតួរនារី ដែលនាំឲ្យប៉ះពាល់ ដល់សេចក្តី ថ្លៃថ្នូររបស់កងរាជអាវុធហត្ថ ជាពិសេសមិនអនុញ្ញាតិដាច់ខាតប៉ះពាល់ ផលប្រយោជន៏របស់ពលរដ្ឋផងនោះដែរ ។
គួរបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពី សំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃបានដំឡើងឋានន្តរសក្ក័ ជូនកងរាជអាវុធហត្ថជានារី ក្នុងអង្គភាពចំនួន ០៤នាក់ដែលកំពង់បំរើការ នៅបញ្ជាការដ្ឋានខេត្តកំពង់ស្ពឺ ។
លោកឧត្តមសេនូយ៏ត្រី មេបញ្ជាការ បានបំពាក់ជូននិងបានសន្យាថាអង្គភាពនិងលើកស្ទួយយេនឌ័រ ជាពិសេសកងរាជអាវុធហត្ថនារី និងត្រូវមានតំណែងរហូតជា នាយការិយាលយ័ថែមទៀត៕