(កំពង់ធំ)៖ លោក ឃួន សុវណ្ណ អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំឈូក ស្រុកប្រាសាទសំបូរ ពន្យល់ សមាជិក សមាជិកានិងប្រជាពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ នៅភូមិប្រាសាទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ប្រមាណជិត២០០នាក់។
លោក ឃួន សុវណ្ណ សម្តែងនូវការថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគាំទ្រជឿជាក់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមកព្រមទាំងបានប្តេជ្ញា ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី ៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ពិសេសប្ដេជ្ញាគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅអាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ និងប្តេជ្ញាគាំទ្របេក្ខភាពបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ដើម្បីដឹកនាំប្រទេសកម្ពុជា ឲ្យមានសុខសន្តិភាព។
លោកបានថ្លែងអំណរគុណដល់ប្អូនប្រជាពលរដ្ឋ១២នាក់ មកពីគណបក្សហ៊្វុនស៊ិនប៉ិចបានស្ម័គ្រចិត្តសុំមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដូច្នេះសុំឲ្យក្រុមបក្សនិងសមាជិកទាំងអស់ កុំមានការរើសអើងឲ្យសោះព្រោះសុទ្ធតែបងប្អូនប្រជាពរដ្ឋយើងទេគណបក្សប្រជាជនកម្ពុជា អ្នកណាក៏អាចរស់នៅបានដែរហើយមិនមានការបង្ខិតបង្ខំនោះដែរ។
លោកបន្តថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។
លោក ឃួន សុវណ្ណ បានសុំការគាំទ្របន្ថែមពីសំណាក់ប្រជាពលរដ្ឋនៅមូលដ្ឋានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀង ទី១៨ មានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍកសាងសមិទ្ធផលនានាបន្ថែមទៀត ទៅលើសមិទ្ធផលជាច្រើនរាប់មិនអស់ របស់គណបក្សប្រជាជនកម្ពុជា៕