(ភ្នំពេញ)៖ តំណាងក្រុមហ៊ុន បំពង់ទីបទ័រ KAP បានប្រគល់រង្វាន់ពិតៗជូនដល់អតិថិជនរបស់ខ្លួន ដែលបានគាំទ្រ នូវផលិតក្នុងស្រុក មានគុណភាពខ្ពស់ ធន់គ្រប់ស្ថានភាព ស្ដង់ដារអន្ដរជាតិ តម្លៃសមរម្យ ចំនួន១០នាក់ ក្នុងកម្មវិធី  «វិស្សមកាលតន្ដ្រី»នៃស្ថាននីយបាយ័ន នៅរាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។

សម្រាប់រង្វាន់ដែលអតិថិជនដែលទទួលបានរង្វាន់ទាំង១០នាក់នោះ គឺម៉ូតូ Honda Dream ស៊េរីឆ្នាំ២០១៦ ចំនួន៥គ្រឿង និង​ទូរទស្សន៍ LED ៣២អ៊ីង ៥គ្រឿង ដែលមានរាយឈ្មោះដូចខាងក្រោម៖
-រង្វាន់ម៉ូតូ Honda Dream ស៊េរី 2016
អតិថិជន ជួន ជី ,លឹម អេងហ៊ន់, ទ្រី ចាន់ឌី (ខេត្ដបាត់ដំបង), រុន សុខធឿន (កំពង់ចាម), ស្រេង ផល (ខេត្ដត្បូងឃ្មុំ)
-រង្វាន់ទូរទស្សន៍ LED ៣២អ៊ីង រួមមាន ឆាយ រ៉ា (សៀមរាប), ស្រី គឹម ស្រន (ត្បូងឃុំ), លាន សំបូរ (កំពង់ចាម), តាំង គីមហេង (កំពង់ចាម) និង លាត ស្រួ (ព្រៃវែង)

ទន្ទឹមនឹងនោះ សម្រាប់អតិថិជនដែល​ត្រូវមកទទួលរង្វាន់ម៉ូតូ និងទូរទស្សន៍សម្រាប់ខែ​កក្កដា នឹងត្រូវមកទទួលនៅសីហាខាងមុខនេះ រួមមាន៖
-រង្វាន់ម៉ូតូៈ លោក តាំងលីហួរ (ភ្នំពេញ) ,អ៊ិន ករណី (ភ្នំពេញ) ,ចេង ប៊ុនអឿង​ (កំពង់ធំ) ,ឆែ ហេង (ត្រាំខ្នា) ,ប៉ោល ហាក់ (ភ្នំពេញ)
-រង្វាន់ទូរទស្សន៍ៈ ជី ណាត (បាត់ដំបង),លឹម ធីតា (ភ្នំពេញ) ,ហេង សុដាវីន (ភ្នំពេញ), លី ហាំងវេង (ត្បូងឃ្មុំ) និង តាំង ស៊ានថូ (សៀមរាប)។

សូមបញ្ជាក់ផងដែរថា រាល់អតិថិជននៅទូទាំង២៥ ខេត្ដ-រាជធានី នឹងមានសំណាងឈ្នះរង្វាន់ពិតៗ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រុមហ៊ុន KAP ជារៀងរាល់ខែតែម្ដង និងកម្មវិធីពិសេសៗ ជាច្រើនទៀត ពី KAP ដ៏អស្ចារ្យ ទាំងគុណភាពខ្ពស់ តម្លៃសមរម្យ និងឈ្នះសំណាង ទ្វេដងទៀតផង៕