(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១០ករណី ក្នុងនោះ ករណីប្រើប្រាស់៤ករណី, ជួញដូរ១ករណី និងដឹកជញ្ជូនរក្សាទុក៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ២៩នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៤,០៩៣ករណី ឃាត់មនុស្ស៩,៨៤៦នាក់ (ស្រី៦២៩នាក់)៕