(ភ្នំពេញ)៖ លោក ភួង ថា អតីតសមាជិកចលនាយុវជន នៃអតីតគណបក្សសង្គ្រោះជាតិប្រចាំកូរ៉េខាងត្បូង និងជាអតីតសមាជិកនាយកដ្ឋាននីតិកម្ម និងទទួលពាក្យបណ្ដឹងរបស់គណបក្សភ្លើងទៀន បានចេញមកអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា។
បន្ទាប់ពីលើការអំពាវនាវនេះ លោក ភួង ថា ដែលធ្លាប់តែប្ដូរផ្ដាច់ជាមួយគណបក្សប្រឆាំងមួយនេះ បានធ្វើការកត់សម្គាល់ថា ចលនានៃការញុះញង់របស់អ្នកនយោបាយជ្រុលនិយមមួយចំនួន ដែលឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតហើយគូសបំផ្លាញសន្លឹកឆ្នោតចោលនោះ គឺជាចលនាញុះញង់ឲ្យបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ លើសពីនេះ ក៏សបញ្ជាក់ឲ្យឃើញថា អ្នកនយោបាយជ្រុលនិយមទាំងអស់នោះ មិនមែនជាអ្នកនយោបាយប្រជាធិបតេយ្យ ដូចដែលធ្លាប់តែងប្រកាសក្ដែងៗនោះឡើយ។
លោក ភួង ថា បានអះអាងទៀតថា អ្នកនយោបាយប្រភេទខាងលើនេះ មិនមែនជាអ្នកនយោបាយស្រលាញ់ជាតិ និងប្រជាជននោះទេ ពោលគ្រាន់តែចង់បំពេញមហិច្ឆតា និងដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ដូច្នេះសូមប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត កុំជឿតាមការញុះញង់របស់អ្នកនយោបាយជ្រុលនិយមទាំងអស់នោះ។
សូមស្ដាប់ការលើកឡើងរបស់លោក ភួង ថា៖