(ភ្នំពេញ)៖ លោក គៀន ពន្លក អតីតសកម្មជនក្រុមប្រឆាំង បានចេញសារអំពាវនាវ ឱ្យប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ហើយកុំជឿតាមការញុះញង់របស់មេដឹកនាំក្រុមប្រឆាំងក្រៅប្រទេស ដែលចង់បំផ្លាញការបោះឆ្នោត។
តាមរយៈបណ្តាញសង្គម នៅថ្ងៃទី១៩ ខែកក្កដានេះ លោក គៀន ពន្លក បានលើកឡើងថា៖ «ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់អញ្ជើញចូលរួមទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ហើយសូមកុំស្តាប់តាមការអំពាវនាវរបស់ក្រុមប្រឆាំងក្រៅប្រទេសចង់បំផ្លាញសន្លឹកឆ្នោតដោយពួកគេចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា»៕