(ក្រចេះ)៖ អតីតអគ្គលេខាធិការងគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអតីតសមាជិកអចិន្រ្តៃយ៍ គណបក្សខ្មែររួបរួមជាតិ លោកស្រី ប្រាក់ ចន្ថា បានអំពាវនាវជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសចំពោះបងប្អូន ដែលធ្លាប់ប្រកៀកស្មាគ្នាកាលពីមុន សូមពិចារណា ហើយងាកមកកាន់មាគ៌ាសច្ចភាពប្រវត្តិសាស្រ្តនៃសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់គណបក្សប្រជាជនកម្ពុជា ក្រោមមគ្គុទេ្ទសភាពដ៏អស្ចារ្យរបស់ សម្តេចតេជោ ហ៊ុន សែន សម្រាប់អនាគតរុងរឿងថ្កុំថ្កើង របស់អនាគតកូនចៅយើងគ្រប់ជំនាន់តរៀងទៅ។
លោកស្រី ប្រាក់ ចន្ថា បានសំណូមពរដល់ពលរដ្ឋម្ចាស់ឆ្នោតទាំងអស់ សូមប្រើប្រាស់សិទ្ធិជាម្ចាស់ឆ្នោតរបស់ខ្លួន ឲ្យមានតម្លៃដោយចូលរួមក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះកុំបីអាក់ខាន និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ លើសន្លឹកឆ្នោត៕