(ភ្នំពេញ)៖ លោកXi Jinping ប្រធានរដ្ឋចិននិង ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរគ្នាទៅវិញទៅមកដើម្បីអបអរសាទរខួបគម្រប៦៥ឆ្នាំ នៃការបង្កើតចំណងការទូតរវាងប្រទេសចិននិងកម្ពុជាព្រមជាមួយគ្នានេះលោក Li Qiang នាយក

រដ្ឋមន្ត្រីចិននិងសម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាក៏បានផ្ញើសារលិខិត អបអរសាទរគ្នាទៅវិញទៅមកផងដែរ។

ថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៣លោក Xi Jinping ប្រធានរដ្ឋចិននិងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតអបអរសាទរគ្នាទៅវិញទៅមក ដើម្បីអបអរសាទរខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតរវាងចិននិងកម្ពុជា។

លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថាក្នុងអំឡុងពេល៦៥ឆ្នាំកន្លងមកនេះ ទំនាក់ទំនងចិននិងកម្ពុជាបានឆ្លងកាត់ការសាកល្បង និងការប្រែប្រួលនៃសភាពការណ៍អន្តរជាតិជាច្រើន ហើយកាន់តែមានភាពរឹងមាំថែមទៀត។ ក្នុងដើមឆ្នាំនេះយើងបានជួបសន្ទនាជាមួយគ្នា នៅក្រុងប៉េកាំងហើយបន្ទាប់មកក៏បានផ្ញើសារ លិខិតថ្វាយជូនគ្នាទៅវិញទៅមកជាបន្តបន្ទាប់ផងដែរ ដែលបានដឹកនាំការកសាងសហគមន៍វាសនារួមចិន-កម្ពុជាឈានចូលក្នុងយុគសម័យថ្មី ដែលប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់និងស្តង់ដារខ្ពស់។ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូង ពេជ្រចិននិងកម្ពុជាបានអភិវឌ្ឍកាន់តែស៊ីជម្រៅ និងកាន់តែរឹងមាំការកសាងរបៀងអភិវឌ្ឍន៍ឧស្សាហកម្មនិងរបៀងត្រី និងអង្ករទទួលបានវិវឌ្ឍរីកចម្រើនយ៉ាងល្អប្រសើរ។ ក្រៅពីនេះសកម្មភាពជាច្រើន ដើម្បីអបអរសាទរខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូតរវាងចិននិងកម្ពុជានិងជាឆ្នាំ មិត្តភាពចិន-កម្ពុជាក៏បានត្រូវរៀបចំឡើងដ៏ផុលផុសផងដែរ។ ខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍ ទំនាក់ទំនងចិននិងកម្ពុជារីករាយចិត្ត ខិតខំប្រឹងប្រែងជាមួយព្រះអង្គដើម្បីជំរុញឱ្យ មិត្តភាពចិនកម្ពុជាទទួលបានផ្លែផ្កាដ៏ស្គុសស្គាយ និងនាំមកនូវផលប្រយោជន៍ដ៏ជាក់ស្តែងជូនចំពោះប្រជាជននៃប្រទេសទាំងពីរចិននិងកម្ពុជា។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះទន្ទូលថាមិត្តភាពកម្ពុជាចិនមានភាពយូរ អង្វែងណាស់មកហើយ។ដោយឈរលើមូលដ្ឋាន ដែលជឿជាក់គ្នាទៅវិញទៅមកយ៉ាងខ្ពង់ខ្ពស់និងទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមកនិងឈ្នះៗ ជាមួយគ្នាប្រទេសយើងទាំងពីរបានបង្កើតទំនាក់ទំនង ជាដៃគូកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដោយពួតដៃជាមួយគ្នា កសាងសហគមន៍វាសនារួមកម្ពុជាចិនដែលបង្កើតឡើង នូវមិត្តភាពដែកថែប។ ក្រោមសភាពការណ៍ដ៏ថ្មីនេះ ខ្ញុំជឿថាទំនាក់ទំនងមេត្រីភាពកម្ពុជានិងចិន និងកិច្ចសហប្រតិបត្តិការឈ្នះៗជាមួយគ្នារមែងនឹងត្រូវពង្រឹងជាបន្តបន្ទាប់ ហើយមិត្តភាពដែកថែបរវាងកម្ពុជាចិនក៏ នឹងត្រូវបន្តវេនជាមិនខាន។ ភាគីកម្ពុជារីករាយចិត្តរួមជាមួយភាគីចិន ដើម្បីពួតដៃគ្នា ធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ មានភាពស៊ីជម្រៅដោយនាំមកនូវផលប្រយោជន៍ជូនចំពោះប្រទេសទាំងពីរនិងប្រជាជនប្រទេសទាំងពីរ និងជំរុញសន្តិភាពស្ថិរភាពនិងវិបុលភាព។

ព្រមជាមួយគ្នានេះក្នុងថ្ងៃដដែលលោក Li Qiang នាយករដ្ឋមន្ត្រីចិននិង សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា ក៏បានផ្ញើសារលិខិតជូនពរគ្នាទៅវិញទៅ មកផងដែរ។លោកLi Qiang បានថ្លែងថាឆ្នាំនេះ គឺខួបគម្រប់៦៥ឆ្នាំដែលប្រទេសចិននិងកម្ពុជាបានបង្កើតចំណងការទូតនិងជាឆ្នាំមិត្តភាពចិន-កម្ពុជាហើយទំនាក់ ទំនងចិននិងកម្ពុជាបានឈានមកដល់ ចំណុចចាប់ផ្តើមដ៏ថ្មី។ខ្ញុំរីករាយចិត្តរួមជាមួយ សម្តេចហ៊ុនសែនដើម្បីដឹកនាំគ្រប់ក្រសួង-ស្ថាប័ន និងគ្រប់មជ្ឈដ្ឋានរបស់ប្រទេសយើងទាំងពីរខិតខំធ្វើកិច្ចសហការគ្នាជំរុញឱ្យកិច្ចសហប្រតិបត្តិការ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយចិននិងកម្ពុជា ទទួលបានផ្លៃផ្កាជាក់ស្តែងកាន់តែច្រើន។

សម្តេច ហ៊ុនសែន បានថ្លែងថាភាគីកម្ពុជាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយប្រទេសចិនតែមួយគាំទ្រគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»គំនិតផ្ទួចផ្តើម អភិវឌ្ឍសកលនិងគំនិតផ្ទួចផ្តើមសន្តិសុខសកលជាដើម ដែលលើកឡើងដោយភាគីចិនរីករាយចិត្ត រួមជាមួយភាគីចិនដើម្បីជំរុញកសាងសហគមន៍វាសនារួមកម្ពុជា ចិនកាន់តែស៊ីជម្រៅនិងកាន់តែរឹងមាំគាំពារ ដល់ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរនិងប្រជាជនប្រទេសទាំងពីរ៕

អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន