(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងបង្ហាញអំពីទីតាំង និងពេលវេលាចេញដំណើររបស់រថយន្ដក្រុងសាធារណៈ ចំនួន៤៣០គ្រឿង សម្រាប់ដឹក ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងត្រឡប់មកពីតាមបណ្ដាខេត្ត ចូលមករាជធានីភ្នំពេញវិញ ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រថយន្ដក្រុងសាធារណៈទាំងអស់នេះ នឹងធ្វើដំណើរចេញពីរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ និងធ្វើដំណើរត្រឡប់ពីខេត្ត មករាជធានីភ្នំពេញវិញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ និងមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ។
គួរជម្រាបថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិក និងប្រជាពលរដ្ឋបានទៅស្រុកកំណើតចូលរួមទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្ដក្រុង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។
រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងបង្ហាញអំពីទីតាំង និងពេលវេលាចេញដំណើររបស់រថយន្ដក្រុងសាធារណៈ ចំនួន៤៣០គ្រឿង សម្រាប់ដឹក ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងត្រឡប់មកពីតាមបណ្ដាខេត្ត ចូលមករាជធានីភ្នំពេញវិញ ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
គួរជម្រាបថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិក និងប្រជាពលរដ្ឋបានទៅស្រុកកំណើតចូលរួមទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្ដក្រុង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងដែលបង្ហាញអំពីទីតាំង និងពេលវេលានៃការចេញដំណើរ៖