(ភ្នំពេញ)៖ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានផ្តល់បទសម្ភាសបង្ហាញពីលទ្ធផលជំនួបរវាងលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃកម្ពុជា ដែលបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូបេសកកម្មសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី (MEF) ដែលដឹកនាំដោយ លោក ដេស៉ីរ៉េ នីយ៉ារ៉ូហ៊ីរីរ៉ា (DÉSIRÉ NYARUHIRIRA) ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការនយោបាយ និងការទូតនៃអគ្គលេខាធិការអង្គការអន្តរជាតិ នៃបណ្ដាប្រទេសនិយាយភាសាបារាំង (OIF) នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។
លោក ដេស៉ីរ៉េ នីយ៉ារ៉ូហ៊ីរីរ៉ា (DÉSIRÉ NYARUHIRIRA) ត្រូវបានអមដំណើរដោយ លោក អេដ្យា ដូរីគ (Edgar DOERIG) តំណាងអង្គការអន្តរជាតិនៃប្រទេសប្រើភាសាបារាំងប្រចាំនៅអាស៉ីនិងប៉ាស៉ីហ្វីក លោកស្រី ឆាឡុត ស៊ូអ៊ីតបេស៍ (Charlotte SOUIBES) ជំនាញការបោះឆ្នោត និងជាមន្ត្រីទំនាក់ទំនងបេសកកម្ម និងលោកស្រី អាធីតា មីងហ្គា (Artida MINGA) បេសកជនទទួលបន្ទុកកិច្ចការនយោបាយ និងប្រជាធិបតេយ្យនៃអង្គការអន្តរជាតិ OIF៕
ខាងក្រោមនេះជាវីដេអូ៖