(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃនេះទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ២ថ្ងៃមុនបិទបញ្ជប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគ.ជ.ប បានចុះពិនិត្យការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ គឺគណបក្សខ្មែររួបរួមជាតិ នៅខេត្តកំពង់ស្ពឺ។

បើតាម លោក ឌឹម សុវណ្ណរុំ, បរិយាកាសឃោសនាបោះឆ្នោតនៅទីតាំងនេះនិយាយដោយឡែក និងនៅទូទាំងប្រទេសនិយាយជារួម ១៩ថ្ងៃនៃការឃោសនាបោះឆ្នោត គិតមកដល់ម៉ោងនេះ បានប្រព្រឹត្តទៅដោយរលូន និងគ្មានអ្វីជាការគួរឲ្យកត់សម្គាល់នោះទេ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ មានរយៈពេល២១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។ ការបោះឆ្នោតនឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង៕