(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានមានព្រះរាជបន្ទូលអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យទៅចូលរួមទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ដើម្បីទទួលបានសន្តិភាពបន្តទៀត ក្រោមការដឹកនាំប្រកបដោយកាអភិវឌ្យរបស់ សម្តេចតេជា ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានបន្ទូលក្នុងកិច្ចសម្ភាសជាមួយបណ្តាញសារព័ត៌មាន Fresh News នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ថា៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ គឺជាថ្ងៃសំខាន់ណាស់ក៏ព្រោះជាថ្ងៃដើម្បីថែរក្សាការពារ សន្តិភាព ស្ថិរភាព ដើម្បីប្រជាពលរដ្ឋគេចចេញពីសង្រាម ការវឹកវរដូចយើងបានដឹង ធ្លាប់បានទទួលនាពេលអតីតកាល។ សម្តេចព្រះមហាសង្ឃរាជ បានមានបន្ទូលបន្តថា៖ ដូច្នេះ ប្រជាពុទ្ធបរិសទ្ធប្រជាពលរដ្ឋទាំងអស់គប្បីត្រូវត្រេះរិះពិចារណា ធ្វើកាសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់អំពីជីវិតថា យើងបានសុខសប្បាយមកពីឆ្នាំ១៩៧៩ មកដល់ពេលនេះ អាស្រ័យដោយសម្តេចតេជោ ខិតខំស្វែងរកសន្តិភាពឱ្យកើតមានមកដល់ពេលនេះមិនមែនកើតមានឯងៗនោះទេ អាស្រ័យដោយមានការដឹកនាំដ៏បុិនប្រសព្វ។

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រះជបន្ទូលទៀតថា៖ គណបក្យប្រជាជនកម្ពុជាបាន ខំប្រឹងប្រែង ព្យាយាមធ្វើហើយនេះជាការពិត ហើយយើងក៏មិនអាចបំភ្លេចនៃកាពិតនេះដែរ ដូច្នេះយើងក៏ត្រូវតែថែរក្សា ការពារ នូវអ្វីដែលយើងបានទទួលមកដល់បច្ចុបន្ននេះ កុំឱ្យសាបសូន្យ កុំឱ្យមហ្តរាយទៅវិញ យើងត្រូវតែនាំគ្នាធ្វើអោយបានគង់វង្សនៅសន្តិភាពជារៀងរហូត ព្រោះសព្វថ្ងៃនេះយើងក៏បានឃើញអ្វីៗទាំងអស់ បានកើតមកជាបន្តបន្ទាប់ ហើយក៏មិនចាញ់ប្រទេសដទៃៗឡើយ។

គួររជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង៕

ខាងក្រោមនេះជាវីដេអូសម្តេចមហាសង្ឃរាជ បួ គ្រី៖