(ហាណូយ)៖ ព្យុះទីហ្វុង Mirinae ដែលបានបង្កឲ្យមានគ្រោះបាក់ស្រុតដី នៅភាគខាងជើងប្រទេសវៀតណាម បានបណ្តាលឲ្យមានមនុស្ស៥នាក់ស្លាប់ បើគិតត្រឹមរសៀលថ្ងៃសុក្រនេះ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ។
ព្យុះទីហ្វុងនេះ បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងបាក់ស្រុតដី នៅស្រុក Hoang Su Phi នៃខេត្ត Ha Giang តំបន់ភាគខាងជើងវៀតណាម ចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍មកម្ល៉េះ។ មនុស្សម្នាក់ត្រូវបានសម្លាប់ក្នុងគ្រោះថ្នាក់បាក់ស្រុតដី។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Bao Ha Giang ជាសារព័ត៌មានផ្លូវការមួយ នៃខេត្ត Ha Giang បានចុះផ្សាយនៅថ្ងៃសុក្រនេះ។
ជាលទ្ធផល ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Mirinae នៅវៀតណាម បានកើនឡើងដល់៥នាក់។ នៅមុននេះមានមនុស្ស៣នាក់បានស្លាប់ នៅភាគខាងជើងខេត្ត Nam Dinh និងម្នាក់នៅរដ្ឋធានី Hanoi។
ក្នុងនោះផងដែរ មានមនុស្ស២នាក់នៅតែបន្តបាត់ខ្លួន ដោយសារទឹកជំនន់ នៅខេត្ត Ha Giang បានធ្វើឲ្យចំនួនអ្នកបាត់ខ្លួន នៅក្នុងប្រទេសវៀតណាម កើនឡើងដល់៣នាក់៕